ពហុវប្បធម៏រដ្ឋវិកតូរា

រដ្ឋវិកតូរា គឺជាសង្គមមួយក្នុងចំណោមសង្គមដ៏ទៃទៀតក្នុងពិភពលោក ដែលសំបូរដោយជាតិសាសន៏នានា ហើយរស់នៅប្រកបដោយសាមគ្គីភាព។ ប្រជាជនរស់នៅរដ្ឋវិកតូរា មានប្រភពមកពីប្រទេសជាង២០០ប្រទេស និយាយភាសា២៦០ភាសា ហើយប្រកាន់ជំនឿ១៣៥ជំនឿ។

រដ្ឋាភិបាលរដ្ឋវិកតូរាគាំទ្រសង្គមមួយដែលដាក់បញ្ចូលរាល់ពហុវប្បធម៏ ដែលប្រជាជនគ្រប់រូបអាចចូលរួមក្នុងសហគម៏ និងអាចទទួលបានសេវាកម្មនានា ដោយមិនគិតពី ប្រវត្តិវប្បធម៏ ភាសា ឬសាសនា។

រដ្ឋាភិបាលរដ្ឋវិកតូរាអាចជួយសង្គមពហុវប្បធម៏តាមរយៈ

  • ជំនួយហិរញ្ញវត្ថុដល់សហគម៏ដើប្បីរៀបចំព្រឹត្តការណ៏នានា សំរាប់ក្រុមជនចំណាស់ គាំទ្រដល់ស្ថាប័ន សាលាភាសារបស់សហគម៏ និងគំនិតផ្តួចផ្តើមដទៃទៀត។
  • ជំនួយហិរញ្ញវត្ថុសំរាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែលំអអាគារ និងសំភារៈដទៃទៀត។
  • ជួយគាំទ្រដល់គំនិតផ្តួចផ្តើមនានា ដើម្បីឆ្លើយតបទៅនឹងបញ្ហានានារបស់សហគម៏ ដូចជាការតាំងទីលំនៅ។
  • គំនិតផ្តួចផ្តើមនានាទាក់ទងនឹងអន្តរវប្បធម៏ និងអន្តរជំនឿ ដើម្បីជំរុញការយល់ដឹងពីពហុវប្បធម៏ និងសាសនា និងដើម្បីជំរុញសុខដុមភាពក្នុងសង្គម។

យើងក៏មានការរៀបចំពិធីអបអរពហុសាសន៏តាមរយៈព្រឹត្តការណ៏សំខាន់ដូចជាៈ ពិធីហ្កាឡាអាហារពេលល្ងាចរបស់ប្រធានរដ្ឋ (Premier’s Gala Dinner), សបា្តហ៏ភាពសំបូរបែបនៃវប្បធម៏ (Cultural Diversity Week), ទិវាវីវ៉ាពហុវប្បធម៏របស់រដ្ឋវិកតូរា (Viva Victoria Multicultural Festival) និងទិវាផ្តល់ប័ណ្ណសរសើរលើភាពឆ្នើមផ្នែកហុវប្បធម៏របស់រដ្ឋវិកតូរា (Victoria’s Multicultural Awards for Excellence).

សូមចុចយកពត៏មានជាភាសារបស់អ្នក

Events Calendar

  • 23 Feb

    X Borders Exhibition

    more >
  • 25 Feb

    Pako Festa

    more >
  • 25 Feb

    Maslenitsa - Slavic Pancake Festival

    more >
  • 26 Feb

    Karen Feldman in concert with Adam Starr and Band

    more >
find more events here >